មនុស្សយ៉ាងតិច១១នាក់ស្លាប់ បន្ទាប់ពីកប៉ាល់ដឹកឧស្ម័ន LNG ចំនួន២គ្រឿង ​ត្រូវភ្លើងឆាបឆេះ នៅ​ច្រក​សមុទ្រ Kerch

January 22, 2019 102

មូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា មនុស្សយ៉ាងតិច១១នាក់ បានស្លាប់ បន្ទាប់ពីកប៉ាល់ដឹកឧស្ម័ន LNG ចំនួនពីរគ្រឿង ​ត្រូវភ្លើងឆាបឆេះ នៅ​ច្រក​សមុទ្រ Kerch ​ដែលតភ្ជាប់សមុទ្រខ្មៅ និងសមុទ្រ Azov។

នាវិកសរុប​៣១នាក់ ក្នុងនោះមានទាំងជនជាតិតួកគី និងឥណ្ឌា ត្រូវគេរាយការណ៍ថា មានវត្តមាននៅលើកប៉ាល់ដឹកឧស្ម័ន​ទាំង​​ពីរគ្រឿង​ខាងលើ ដែលមានដោតទង់ជាតិ ប្រទេសតង់ហ្សានី។ តួលេខចុងក្រោយបំផុត បានបញ្ជាក់ថា មនុស្ស១១នាក់ បាន​ស្លាប់ ​និង​១២នាក់ នៅមានជីវិត ខណៈ​ប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅ។

គួរជម្រាបថា យោងតាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះបានកើតមានឡើងលើកប៉ាល់មួយគ្រឿង និងបង្កជាអណ្តាតភ្លើង ក្រោយ​មករីក​រាលដាលទៅដល់កប៉ាល់មួយគ្រឿង ក្នុងអំឡុងពេលកប៉ាល់ទាំងពីរ កំពុងផ្ទេរឧស្ម័ន LNG៕

Loading...