ក្ដៅៗ! តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាព ប៉ុន្មានម៉ោងមុននេះ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា

January 25, 2019 172

ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាព ប៉ុន្មានម៉ោងមុននេះ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ហើយសពនឹងត្រៀមបញ្ចូនមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យនៅពេលខាងមុខនេះ។

ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀន​ធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះ​ទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ​។

ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ​។ ដំណឹងនេះ ពិតជា​ដំណឹងដ៏សោកសៅ និងក្ដុកក្ដួលជាទីបំផុតសម្រាប់ក្រុមគ្រួសារ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែលបានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់​៕

Loading...