ពលករខ្មែរ នៅកូរ៉េប្រុងប្រយ័ត្ន! ជំងឺឆ្លងប្រភេទថ្មី កំពុងតែវាយលុកកូរ៉េខាងត្បូង ឈានដល់ការប្រកាសអាសន្ន

January 31, 2019 67

កូរ៉េខាងត្បូង ៖ ជំងឺឆ្លងប្រភេទថ្មី កំពុងតែរាលដាលនៅតំបន់ Anseong កូរ៉េខាងត្បូង ធ្វើឲ្យមន្ត្រីសុខាភិបាល ប្រកាសអាសន្នឲ្យបង្កើនការប្រុងប្រយ័តខ្ពស់ចំពោះជំងឺឆ្លង ដែលមានឈ្មោះថា «Foot and Mouth Disease(FMD) «ជំងឺរលាក់ជើងនិងមាត់»។

ដោយបារម្ភពីសុខភាពរបស់ពលរដ្ឋ ក្រសួងកសិកម្ម កិច្ចការម្ហូបអាហារ និងជនបទបញ្ជាក់ថា ក្នុងតំបន់ខ្លះ ជំងឺ FMD ត្រូវបានប្រកាសក្នុងកម្រិតអាសន្នទី២ ស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ក្រោយពីវីរុសនេះ ២ករណីត្រូវបានរកឃើញនៅតំបន់ Anseong ចម្ងាយ៨០គីឡូម៉ែត្រ ខាងត្បូងទីក្រុងសេអ៊ូល។

បើតាមមន្ត្រីសុខាភិបាល បាននិយាយថា កម្រិតអាសន្នអំពីវីរុសនេះ កូរ៉េខាងត្បូងកំណត់ថា មាន៤កម្រិត។ អាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យ តាមដានស្ថានភាពវីរុសនេះយ៉ាងយកចិត្តទុកដាក់ បង្កើតកន្លែងស្កេនត្រួតពិនិត្យលើអ្នកដំណើរ ដែលធ្វើដំណើរតាមដងផ្លូវមួយទៅកាន់គោលដៅមួយទៀត ជិតខាងតំបន់ Anseongនោះ។

រដ្ឋាភិបាលកំពុងពិចារណាបិទទីផ្សារសត្វ ដោយអាស្រ័យតែការវិវឌ្ឍន៍ នៃជំងឺ FMD នេះផងដែរ។ ម្ចាស់កសិកដ្ឋានក្នុងតំបន់ និងកម្មករកសិដ្ឋាន ត្រូវបានហាមមិនឲ្យទាក់ទងគ្នានោះទេ ដោយខ្លាចឆ្លងវីរុស FMDនេះ។

កន្លងមកថ្មីៗ ក្រសួងកសិកម្មកូរ៉េ បានបញ្ជាក់ថា រកឃើញមានវីរុសឆ្លងមួយករណីស្ថិតនៅកសិដ្ឋានផលិតទឹកដោះគោ ខណៈមួយករណីទៀត រកឃើញនៅទីសត្តឃាត គោ ក្របី ដែលមានចម្ងាយឆ្ងាយពីគ្នាប្រហែល១០គីឡូម៉ែត្រ។ ករណីនេះ ទំនងឆ្លងគ្នាទៅវិញទៅមក តាមរយៈរថយន្ត៕

Loading...