សំណាងនោះ! ធ្លាយទុយយោធុងហ្គាសផ្ទុះឆេះផ្អើលរត់ចែកជើងគ្នាតែគ្មានអ្នករងគ្រោះ

June 12, 2018 50

កំពង់ធំ÷  សំណាងនោះ ធ្លាយទុយយោធុងហ្គាសផ្ទុះឆេះផ្អើលរត់ចែកជើងគ្នាតែគ្មានអ្នករងគ្រោះ តែខូចខាតសម្ភារះតិចតួច។ហេតុការនេះកើតឡើងកាលពីថ្ងៃអង្គារ៍១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១២ ខែមិថុនា គ.ស២០១៨វេលាម៉ោង១៧និង១៨នាទី ស្ថិតនៅភូមិអាចារ្យលាក់សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 នគរបាលបានប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ឡេង ឈុនលី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ប្រភពីម្ចាស់ផ្ទះបានអោយដឹងថាមូលហេតុដែលនាំអោយផ្ទុះធុងហ្គាសនេះឡើងគឺបណ្តាលមកពីធ្លាយទុយោធុងហ្គាសដែលកំពង់តែចៀនប្រហិតលក់ក៍បណ្តាលឲ្យឆាបឆេះ តែម្តងទៅ។ប៉ុន្តែសំណាងល្អហើយក្នុងហេតុការណ៍នោះមិនមានអ្នករបួសគ្រាន់តែខូចខាត: សម្ភារៈលក់ដូរបន្តិចបន្តួច។ហើយដោយសារតែកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល ដោយប្រើប្រាស់ឧបករណ៍ពន្លត់អស់ចំនួន៤បំពង់៕

​​​​​​​

Loading...