រថយន្ត២គ្រឿងបុកគ្នាចំពាក់កណ្តាលពេញ ទំហឹងហូរប្រេងពេញដងផ្លូវសំណាងល្អមិនមាននាក់រងរបួស

February 01, 2019 45


ភ្នំពេញ៖រថយន្តប្រភេទដឹកទំនិញបុកជាមួយរថយន្តប្រភេទបែនដឹកថ្មចំពាក់កណ្តាបណ្តាលអោយបែកធុងប្រេងហូរពេញដងផ្លូវតែសំណាងណាស់មិនបណ្តាលអោយមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្ត។កាលពីម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី០១ កុម្ភះ
២០១៩នៅចំណុចច្រមុះជ្រូកឃ្មួញផ្លូវហាណូយភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថាមុនកើតហេតុបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាក IZUZU
ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-0930
ដោយបើកតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើរថយន្តបែនដឹកថ្មបានបត់ឆ្វេងស្រាប់តែមានរថយន្តប្រភេទដឹកទំនិញពណ៌ សពាក់ស្លាកលេខ
ភ្នំពេញ3A-1934បើកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបែនដឹកថ្មបណ្តាលអោយបែកធុងប្រេងហូរពេញដងផ្លូវតែម្តងសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តសងខាងប៉ុណ្ណោះ។

ក្រោយហេតុការណ៍កើតឡើងរថយន្តទាំង
២គ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

Loading...