Cristiano Ronaldo រកបានគ្រាប់ទី២០ ឲ្យ Juventus ក្រោយយកឈ្នះម្ចាស់ផ្ទះ Sassuolo ៣-០

February 11, 2019 2

បាល់ទាត់ ៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo រកបានគ្រាប់ទី២០ ឲ្យក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus ក្នុងជំនួបដែលបានបំបាក់ម្ចាស់ផ្ទះ Sassuolo ៣-០ ក្នុងសប្តាហ៍ទី២៣ នៃក្របខណ្ឌកំពូលអ៊ីតាលី Serie A យប់មិញនេះ។

១គ្រាប់របស់កីឡាករប្រធានក្រុមព័រទុយហ្គាល់ Ronaldo កើតឡើងនៅនាទីទី៧០ ពីការតែតបញ្ចូលទីបានសម្រេច ក្រោយពេលទទួលលើកចេញពីជ្រុងរបស់មិត្តរួមក្រុម Miralem Pjanic ក្រោយពេលកីឡាករអាល្លឺម៉ង់ Khedira រកបានគ្រាប់បែកពងមាន់នៅនាទីទី២៣ និងគ្រាប់ទី៣ ចុងក្រោយដោយកីឡាករ Emre Can នៅនាទីទី៨៦ ក្នុងការជាប់ជម្រើស ១១នាក់ដំបូងក្នុងរដូវកាលនេះ។

Ronaldo រកបាន ២០គ្រាប់នៅគ្រប់ការប្រកួតឲ្យ Juventus គិតចាប់តាំងពីបានចាកចេញពីក្លឹប Real Madrid ក្នុងខែ កក្កដា ឆ្នាំ២០១៨ និងរកបាន ១៨គ្រាប់ច្រើនជាងគេផងដែរនៅ Serie A ដែលបន្តលេង២៣ប្រកួតមិនចាញ់ ក្រៅពីស្មើ ៣ដង និងឈ្នះ២០ បន្តនាំមុខកំពូលតារាងដាច់ដល់ទៅ ១១ពិន្ទុគិតត្រឹមសប្តាហ៍ទី២៣នេះ៕

Loading...