ង្ស័យងងុយដេកងោកមួយភាំងជ្រុលចង្កូតបុករះទ្រូងផ្លូវនឹងរថយន្តមួយគ្រឿងទៀត

February 11, 2019 17

ភ្នំពេញៈ​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់រួមជាមួយរថយន្តមួយគ្រឿងទៀតបានរងការខូចខាតដោយសារបុរសវ័យចំណាស់ម្នាក់បើករថយន្តឡិចសីុសេរចង្កូតបុក​ កាលពីរសៀលថ្ងៃទី​ ១១​ ខែ​ កុម្ភះ​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២​ សង្កាត់ចាក់អង្រែងក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

បើតាមការរៀបរាប់របស់បុរសវ័យចំណាស់ដែលជាតៃកុងរថយន្តបង្កម៉ាកឡិច​សីុ​ស​ ៣៣០​ ពណ៌​ បានអោយដឹងថា​ ដំបូងគាត់បានបើករថយន្តពីក្រុងតាខ្មៅឆ្ពោះចូលមករាជាធានីភ្នំពេញ​ តាមបណ្តោយផ្លូវជាតិលេខ២​ ដោយបានបើកក្នុងល្បឿនល្មមនោះទេ​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករះទ្រូងផ្លូវបាក់អស់៣កង់​ ហើយជ្រុលទៅបុករថយន្តមួយគ្រឿងដែលបើកពីមុខបណ្តាលរងការខូចខាត​។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហ​ការជាមួយនគរបាលជំនាញចុះមកវាស់វែងអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

Loading...