កម្មករកម្មការិនីធ្វើការក្នុងរោងចក្រ ភ័យស្លន់ស្លោរត់ចែកជើងគ្នាទាំងព្រឹករងរបួស១៧នាក់

February 12, 2019 30


ភ្នំពេញ៖នៅវេលាម៉ោង៧:២០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែកម្ភៈ ឆ្នាំ២០១៩នេះមានករណី ភ្ញាក់ផ្អើលមួយកើតឡើងធ្វើអោយអោយកម្មការនី១៧នាក់រងរបួស។
បង្កឡើងដោយរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ក្អែប សុំលេងផងហ្គាមេន បាក់ធ្លាក់ពិដានរោងចក្រសង្កត់លើកម្មករកម្មការនីកំពុងបំរើការងារក្នុងរោងចក្របង្កការភ្ញាក់ផ្អើលកម្មករភ័យស្លន់ស្លោរត់ជាន់ជើងគ្នា ស្ថិតនៅសួនឧស្សាហកម្មវឍ្ឍនៈ២ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្មករបានអោយដឹងថា មុនពេលកើហេតុនៅម៉ោង៧កម្មករបានចូលធ្វើដូចរាល់ដងខណៈកំពុងតែធ្វើការស្រាប់តែពិដានបាក់ធ្លាក់សង្កត់ម្មករបណ្ដាលអោយ
របួសធ្ងន់ស្រាលជាច្រើននាក់ត្រូវបានរថយន្តរោងចក្រដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រោះភ្លាមៗ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ករណីបាក់ពិដានរោងចក្រខាងលើដោយសាឆ្អឹងដែកពិដានចងខ្សែលួសហើយពិដានធ្ងន់ទើបបណ្ដាលអោយដាច់ខែលួសបាក់ធ្លាក់ពិដានរោងចក្រសង្កត់លើកម្មការនីដែលកំពុងធ្វើការរបួសធ្ងន់ស្រាល១៧នាក់ត្រូវបានរថយន្តខាងរោងចក្រដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ។

Loading...