នារី ០២នាក់ជិះម៉ូតូបុកគូទរថយន្ត ពីក្រោយដែលគេចតស្ងៀម ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

February 14, 2019 490

ភ្នំពេញ៖ ករណីចរាចរណ៍មួយកើតឡើងដ៏រន្ធត់ នារី២នាក់ជិះម៉ូតូបុកគូទរថយន្តពីក្រោយដែលគេនៅ ចតស្ងៀម កណ្ដាលធ្វើឲ្យនារីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុមានភ្លៀង ចំណែកម្នាក់ទៀតរងរបួសធ្ងន់

 ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង)
ចំណែកភាគីខាងរថយន្តនិងម៉ូតូមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ
ប្រភពពីកន្លែងកើតហេតុអោយបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មកររោងចក្រ បានខូចនៅលើស្ពាន ក៏មានការផ្លាស់ប្តូរកម្មករទៅរថយន្តថ្មីមួយទៀត  ហើយម្ចាស់អង្គុយនៅលើរថយន្តផ្នែកខាងក្រោយ ដើម្បីរងចាំជាងមកជួសជុល ក៏ស្រាប់តែ ឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ ២០១៨ មួយគ្រឿងបើកបរដោយស្ត្រីម្នាក់និងអ្នករួមដំណើរម្នាក់ បើកយ៉ាងលឿនស្រាប់តែមកដល់ចំណុចកើតហេតុក៏បុករថយន្តពីក្រោយតែម្តង បណ្តាលធ្វើឲ្យនារីម្នាក់ស្លាប់ចំណែកម្នាក់ទៀតរងរបួសធ្ងន់
ក្រោយពេលកើតហេតុនារីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែតខេត្តចំណែកនារីម្នាក់ទៀតស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
 ចំណែកឯម៉ូតូ និងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។


    

Loading...