រន្ធត់ណាស់ ! ស្ត្រី២នាក់ជិះម៉ូតូ ត្រូវកុងតឺន័របុក ហើយកិនបែកក្បាកស្លាប់ភ្លាមៗ

February 15, 2019 355


ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី១៤គុម្ភះ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៩-១៩០ ស្ថិតនៅក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HINO ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ៣A-២២២៣ បើកបរដោយឈ្មោះ ជឿន សាមឌី ភេទ ប្រុស អាយុ  ២២ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានបុកនឹងម៉ូតូ ០១គ្រឿងម៉ាក WAVE ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាច់ ញឹង ភេទ  ស្រី អាយុ ៦៨ឆ្នាំ មុខរបរ នៅផ្ទះ មានអ្នករួមដំណើរម្នាក់ឈ្មោះ ថាច់ សៀន ភេទ  ស្រី  អាយុ  ៦៥ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំងពីរមានទីលំនៅភូមិបែកក្រុង ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកទាំងពីរមិនពាក់មួកសុវត្ថិភាពទេ) មានទិសដៅផ្ទុយគ្នា ។
+ករណីនេះបណ្តាលឲ្យ÷
១-ឈ្មោះ ថាច់ ញឹង អ្នកបើកបរម៉ូតូ រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកលិគឹមឌីវាលរេញ ក្រោយមកស្លាប់ ។
២-ឈ្មោះ ថាច់ សៀន អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ 
បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
+ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រួមទាំងវត្ថុតាង ៕

Loading...