រថយន្តបែនដឹកដី បុកក្រឡាប់ ពីលើរថយន្តCRV ធ្វើឲ្យបុរសម្នាក់ជាប្ដីស្លាប់នៅក្នុងរថយន្ត យ៉ាងអាណោចអាធ័ម

February 17, 2019 37

ខេត្ត​ព្រះសីហនុ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបែនដឹកថ្មក្រឡាប់ពីលើឡានCRV ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ លក្ខណៈប្រពន្ធកូនគាត់ចុះទៅទិញនំចំណី

តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ​ វេលា​ម៉ោង​ប្រមាណ​៩:៤​០​នាទី​ព្រឹកថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៩​ នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​ កេីត​ឡេីង​ នៅ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ  

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងដឹកថ្មម៉ាកHYUNDAIពណ៌ស ពាក់ស្លាក់លេខកំពង់ធំ3A-1369 បើកបរទឹកដៅចេញ​ពី​ស្រុក​ស្រែអំបិល​ មក​ផ្លូវ​ជាតិ​លេខ​៤​ ពេល​ចុះចំណោត​ ម្ចាស់រថយន្តជាន់ហ្វ្រាំងមិនស៊ីក៍ជ្រុលមកបុកនឹងរថយន្ត​ CRV​ ១គ្រឿងពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2M-2821 លក្ខណៈម្ចាស់រថយន្តកំពុងតែ អង្គុយ ក្នុងឡាន ចតស្ងៀមលើចិញ្ចើមផ្លូវ ចាំកូននិងប្រពន្ធត្រឡប់មកទិញនំចំណីវិញ ហើយក៏ត្រូវបានរថយន្តខាងលើបក្រឡាប់ពីលើបណ្តាលឲ្យបុរសម្នាក់ នៅក្នុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង

សូមបញ្ជាក់ផងដែរថាអ្នកបើកបររថយន្ដCRV ឈ្មោះសុទ្ធ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (ស្លាប់)

ចំណែកភាគីខាងបើកបររថយន្ត HYUNDAI មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្បង្អែកស្រុកស្រែអំបិល ។ចំណែករថយន្តទាំងពីរ ខូចខាតធ្ងន់ យ៉ាងដំណំ
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា។ អត្ថបទតាមហ្វេសប៊ុកគេបង្ហោះ


    

Loading...