នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យ ចែកចាយគ្រឿងញៀន២នាក់ថ្នាំ២៩កញ្ចប់

February 19, 2019 89


ភ្នំពេញ ៖ នគរបាលខណ្ឌ ពោធិ៍សែនជ័យ បានសហការគ្នាធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតបានថ្នាំ២៩កញ្ចប់ និងម្នាក់ទៀត ជាអ្នកប្រើប្រាស់ឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូច ។

ហេតុការណ៍នេះ នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃត្រង់ ទី ១៩ កុម្ភះ ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបានទី១ ឈ្មោះ អៀង នុត ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យទី៣ (ជាអ្នកចែកចាយ) ។ ចំណែកជនសង្ស័យទី២ឈ្មោះ ផែង ភីន ភេទប្រុសអាយុ៣៣ ឆ្នាំមុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ ជាអ្នកប្រើប្រាស់ ។

ប្រត្តិបត្តិការបង្រ្គាបនេះ តាមបទបញ្ជានិងការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌត្រូវតែបង្ការនិងបង្ក្រាប ទប់ស្កាត់ រាល់បទល្មើស ជាពិសេស បញ្ហាគ្រឿងញៀន ទើបកំលាំង បានដាក់ការតាមដាននិងស្រាវជ្រាវ ចុះបង្ក្រាបជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ថ្នាំ២៩កញ្ចប់ ធំ១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

Loading...