រថយន្ត២គ្រឿង ប៉ះគ្នាបុកគៀបជាប់ខ្ទេចមួយជំហៀងមុខ នៅលើវិថីឈ្នះ-ឈ្នេះ

February 20, 2019 89

ភ្នំពេញ ៖ រថយន្តប្រភេទបែនដឹកដី ព្យាយាមបត់ត្រឡប់ក្រោយ ស្រាប់តែទៅកៀររថយន្តកូរ៉េមកពីក្រោយខ្ទេចមុខមួយជំហៀង កៀបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវវិថីឈ្នះឈ្នេះ(ផ្លូវទំនប់កប់ស្រូវ) ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿង ម៉ាក HINOពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6389 បើកតាមផ្លូវវិថីឈ្នះឈ្នេះ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ រថយន្តបែនដឹកដីបានបត់ឆ្វេង ព្យាយាមត្រឡប់ក្រោយ ស្រាប់តែមកកៀររថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0888 ដែលបើកមកពីក្រោយខ្ទេចមុខមួយជំហៀង កៀបជាប់ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្តសងខាងប៉ុណ្ណោះ។

ក្រោយហេតុការណ៍ រថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចចុះមកវាស់វែង ហើយដោយមានការសម្របសម្រួលពីតំណាងភាគីទាំងពីរ ទើបភាគីខាងរថយន្តដឹកដី ជួយចេញថ្លៃជួសជុលរថយន្តហ៊ីយ៉ាន់ដាយ ចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...