នគរបាលប្រឆាំងការជួញដូរមនុស្ស ខេត្តកណ្តាល ចុះបង្ក្រាបករណីសញ្ចារកម្ម សង្គ្រោះជនរងគ្រោះ៦នាក់ ឃាត់ខ្លួនមេការម្នាក់

March 01, 2019 123

កណ្តាល ៖ ប្រតិបត្តិការណ៍ដ៏ក្តៅគគុកនេះ បានធ្វើឲ្យមហាជនត្រេកអរយ៉ាងខ្លាំង បន្ទាប់ពី នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបង្ក្រាបករណីសញ្ចារកម្មសង្គ្រោះជនរងគ្រោះបាន៦នាក់ និងឃាត់ខ្លួនមេការម្នាក់ ដែលកំពុងល្បីរន្ទឺរខាងរកស៊ីជួញដូរមនុស្ស យ៊ូឆ្នាំណាស់មកហើយ។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចផ្ទះសំណាក ឈ្មោះ សុខ វិសាល ផ្លូវលេខ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ (ឈ្មោះហៅក្រៅ ក្រពុំឈូក) មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៦នាក់ ទី១-ឈ្មោះ លីហួ អនីតិជន, ទី២-ឈ្មោះ ម៉ៅ រក្សា, ទី៣-ឈ្មោះ សៀង គា, ទី៤-ឈ្មោះ ធី ចាន់លីណា, ទី៥-ឈ្មោះ មុន លក្ខិណា, ទី៦-ឈ្មោះ ពេជ្រ រតនា។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អថា មានមេការម្នាក់ បាននាំស្រីៗជាច្រើននាក់ ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការរិយាលយ័ការជួញដូរ បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុសស្រីជាច្រើននាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកការរិល័យជំនាញខេត្ត។ ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការរិល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ៕

Loading...