ព្យាយាមជិះម៉ូតូវ៉ារថយន្តចិននៅខាងមុកតែមិនផុតទាក់ដៃចង្កូតខ្ទៀតបោកផ្ទុបរថយន្តមួយគ្រឿងទៀតរងរបួសធ្ងន់ស្រាល២នាក់

March 02, 2019 55


ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណះជិះម៉ូតូព្យាយាមវ៉ារថយន្តបើកស្របគ្នាក៍ទាក់ដៃចង្កូតដួលបោកផ្ទុបទៅចូលក្រោមរថយន្តមួគ្រឿងទៀតដែកចតស្ងៀមបណ្តាលអោយរងរបួសធ្ងន់និងស្រាល។បង្ករភ្ញាក់ផ្អើកាលពីម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០២
មិនា ២០១៩នៅចំណុចច្រមុះជ្រូកឃ្មួញភូមិ
បន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ
ចំណែកភាគីទាំងសងខាងមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ

តាមប្រភពពីកន្លែងកើតហេតុអោយបានឲ្យដឹងថាមុនកើតហេតុឃើញបុរស
២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSXពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ1FD-9918ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយបើកស្របជាមួយ
រថយន្តជនជាតិចិនម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ
ភ្នំពេញ2AF-6395 ខណះមកដល់គោលដៅខាងលើស្រាប់តែម៉ូតូព្យាយាមបើកវ៉ាជាមួយរថយន្តក៍ទាក់ដៃចង្កូតខ្ទៀតបោកផ្ទុបរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រឺស័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-8883ដែលចតស្ងៀមលើចិញ្ចើមផ្លូវបណ្តាលអោយរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។

ក្រោយពេលកើតហេតុការណ៍រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេល
ក្រោយ។

Loading...