សម្តេចក្រឡាហោម អំពាវនាវឲ្យពលរដ្ឋប្រយ័ត្ន ការបរិភោគអាហារ ខណៈមានអ្នកពុលនំ បញ្ចុក៧២នាក់

March 06, 2019 58

ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចុះសួរសុខទុក្ខ ប្រជាពលរដ្ឋពុលនំបញ្ចុក នៅមន្ទីរពេទ្យបង្អែកព្រះស្ដេច ស្រុកព្រះសេ្ដច ខេត្តព្រៃវែងបានអំពាវនាវ ពលរដ្ឋឲ្យត្រូវប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា “សម្តេច ស ខេង បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានពុលនំបញ្ចុក នៅឃុំបន្ទាយចក្រី ។ ក្នុងនោះសម្តេចបានជូនពរឲ្យប្រជាពលរដ្ឋទាំងអស់ ឆាប់ជាសះស្បើយ ហើយសម្ដេចបានណែនាំ ដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអាហារ” ។

ជាងនេះទៅទៀតសម្ដេច ក៏បានឧបត្ថម្ភថវិកាមួយចំនួន ទៅអ្នកជំងឺ និងអ្នកសម្រាលកូន ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក នេះផងដែរ។

សូមបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មេងចាស់ប្រុសស្រីចំនួន៧២នាក់ ក្រោយពីទទួលទាននំបញ្ចុកក្នុងកម្មវិធីបុណ្យ៧ថ្ងៃម្នាក់ៗមានអការ​:មិនស្រួលគ្រប់ៗគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ មានកម្មពិធីបុណ្យសព ៧ថ្ងៃររបស់ឈ្មោះ ប៉ាន់ យ៉ាន់ ភេទប្រុស នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ក្នុងកម្មពិធីបុណ្យខាងលើគឺរៀបចំនំបញ្ចុកសម្រាប់ទទួលភ្ញៀវ ក្រោយពីភ្ញៀវម្នាក់ៗបរិភោគរួចបញ្តាលឲ្យពុលមានអការ:មិនស្រួលទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ រហូតមកដល់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣០នាទី នេះសរុបមនុស្សដែលពុលមាន
ចំនួន៧២នាក់ ក្នុងនោះស្រីរ៤២នាក់។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និង ក្រុមគ្រូពេទ្យចុះទៅព្យាបាលដល់កន្លែងបុណ្យផងដែរ៕

​​​​​​​

Loading...