មិនរៀងចាល់មែន! ទើបចេញពីពន្ធនាគារខែ២​ ទៅលួចទ្រព្យសម្បត្តិគេ ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូលគុកវិញ

March 12, 2019 43

កណ្តាល ៖ បើយោងតាមរបាយការណ៍ របស់នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានពន្ធនាគារខេត្តកណ្តាល ដោះលែងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេ ត្រូវនគរបាលឃាត់បញ្ជូនទៅពន្ធនាគារវិញ។ ហេតុការឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដួង ចំណាប់ (ហៅអូនតូច) ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុជាមុខសញ្ញា ទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ចំណែកជនរងគ្រោះឈ្មោះ ឡេង សុផានិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាមន្ត្រីយោធា។

នគរបាលបានបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យ ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា មានចូលចោរចូលលួចទ្រព្យសម្បត្តិ អស់មួយចំនួនធំ ។ ក្រោយទទួលបណ្តឹងលោកអធិការ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់មកសាកសួត រួមនិងវត្ថុតាងនៅក្នុងកាបូបមាន ៖ ១.នាឡិកាដៃ ម៉ាកសេកូ (Seiko) ខ្សែស្បែកពណ៌ខ្មៅ តួពណ៌មាស ១គ្រឿង ២.លោហៈធាតុពណ៌លឿងដុំមូលមួយ ដែលមានអង្កត់ផ្ចិត១៤មីលី្លម៉ែត្រ និងកំរាស ៤មីលីម៉ែត្រ ៣-លុយដុល្លារ៣៥០០ និងលុយខ្មែរ២០ម៉ឺនរៀល។ ៤.ទូរស័ព្ទ៥គ្រឿងម៉ាក iPhone xs max ស៊ីម២មួគ្រឿង,ម៉ាក iPhone X មួយគ្រឿង,Bingo មួយគ្រឿង,ម៉ាកSumsung Note ៩ មួយគ្រឿង និងប្រភេទN ចុចពិលមួយគ្រឿងផងដែរ។

ក្រោយសាកសួររួចជនរងគ្រោះ បានមកពិនិត្យមើលរួចអះអាងថា សម្ភារៈនិងលុយទាំងនោះជារបស់ខ្លួន ចំណែកជនសង្ស័យ​ ក៏បានសារភាពថា សម្ភារៈទាំង នេះត្រូវខ្លួនធ្វើសកម្មភាព លួចពីផ្ទះជនរងគ្រោះខាងលើ៕

Loading...