ចាប់មិនចេះអស់! ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

March 14, 2019 65

   ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០៦នាក់ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទីនៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំង០៦នាក់ដែលឃាត់ខ្លួននោះរួមមាន ៖ ១-ឈ្មោះ ហេង ពីមិត្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិ៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក  ។

២-ឈ្មោះ ហេង វីណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិ៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក  ។

៣-ឈ្មោះ ភន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

៤-ឈ្មោះ មាស សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

៥-ឈ្មោះ អាន វណ្ណថៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិភ្នំបាសិត ស្រុកពញាឮ ខេត្តកណ្តាល   ។

៦-ឈ្មោះ ភុន សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា ០១កូនថង់តូច ។    

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា៖ មុនពេលកើតហេតុ កម្លាំងល្បាតរបស់អធិការដ្ឋាន បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យមួយក្រុម មានគ្នា០៦នាក់  កំពុងនៅជុំគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើតេសក្នុងទឹកនោមមានផ្ទុកសារធាតុញៀន ។

 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Loading...