រន្ធត់មែន! HYUNDAI ព្រលះ HYUNDAI តៃកុងរថយន្ត សល់តែដង្ហើមចង្រិត

March 14, 2019 4

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកគូទរថយន្ត១គ្រឿងទៀតទាំងកំរោល ដែលកំពុងចតនៅស្ងៀម បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5544 បើកបរដោយឈ្មោះ សេង ម៉ីឡុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល មានទិសដៅពីត្បូងទៅជើង។ លុះមកដល់ចណុចកើតហេតុ បានបុកគូទរថយន្ត១គ្រឿងទៀត ដែលចតនៅស្ងៀមម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1067 មានទិសដៅស្របគ្នា បណ្តាលឲ្យបើកបរកៀបជាប់នៅក្នុងកាប៊ីនរថយន្ត ។ ក្រោយកើតហេតុម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហៅរថយន្តដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីជួយសង្រ្គោះ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុក ធ្វើកំណត់ហេតុ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

Loading...