សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ដកហូតថ្នាំញៀន២កញ្ចប់

March 14, 2019 83


    ភ្នំពេញ៖ ជនសង្ស័យ០៤នាក់រួមនិងថ្នាំញៀនចំនួន០២កញ្ចប់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណី រក្សាទុកនឹងប្រើប្រាស់គ្រឿងញៀនទេដោយខុសច្បាប់។ កាលពីថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ វេលាម៉ោង៩និង៤០នាទី ត្រង់ចំណុចក្រុមទី៧ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០៤នាក់ដែលឃាត់ខ្លួនបានមាន៖ ១  / ឈ្មោះ កូរ៉ា ហ្សាក់ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិក ក្រុមទី៦ សង្កាត់ច្រាំងចំរេះ២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។ (រក្សាទុក)
 ២ / ឈ្មោះ ហេងងួន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិក ក្រុមទី៦សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
មុខរបរមិនពិតប្រាកដ។
 ៣ /ឯល មហា ម៉ាក់ អាហីម ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិក ក្រុមទី៦ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។
៤  /ឈ្មោះ ហីម សានី ភេទប្រុសអាយុ ២៨៣ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិក ក្រុមទី៧សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។ជនសង្ស័យទាំង៣នាក់ បានប្រព្រឹត្តអំពើចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតញៀន។
ក្នុងនោះសមត្ថកិច្ចបានដកហូត ៖១  ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច។
 ២  ឩបករណ៏ប្រើប្រាស់នូវសារធាតញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជួតទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕

Loading...