អ្នកសុីឈ្នួលរាវមីនឯកជន២នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ខណៈកាប់ចំមីនតោនផ្ទុះលាន់កក្រើកភូមិ

March 14, 2019 62

  ខេត្តឧត្តរមានជយ័ ៖ មនុស្ស២នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជាន់ចំមីនតោនផ្ទុះ បណ្តាលឱ្យផ្ទុះឡើងយ៉ាងខ្លាំង កាលពីវេលាម៉ោង១២ និង៤៥ ថ្ងៃត្រង់ថ្ងៃទី១៤ ខែមីនា នៅចំណុចផ្លូវបារាំង ស្ថិតក្នុងភូមិស្រែសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមរមានជ័យ ។ 
     
បើតាមសមត្ថកិច្ចថា ជនរងគ្រោះទី១ ឈ្មោះ ហុក រ៉ាឆាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ ។ 

ទី២ ឈ្មោះ ម៉ៅ កំសត់ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ 

ចំណែកម្នាក់ទៀតឈ្មោះ តែម ប៊ុនធីម ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យ ពុំមានគ្រោះថ្នាក់អ្វីនោះទេ ដោយសារនៅឆ្ងាយពីកន្លែងផ្ទុះ ។ 
 
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះទាំង៣នាក់បានសុីឈ្នួលគេកាប់ចំការត្រាយព្រៃដើម្បីរាវមីន ហើយមិនទាន់បានរាវផងក៏កាប់ចំមីនតោនមួយគ្រាប់បណ្តាលឲ្យផ្ទុះកក្រើកធរណីបណ្ដាលអោយស្លាប់២នាក់ និងម្នាក់រួចផុតពីគ្រោះថ្នាក់ ទាំងព្រលឹងចុងសក់ ។
 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិងប្រមែប្រមូលកំទេចកំទីសាកសពទុកជូនគ្រួសារធ្វើបុណ្យ៕

Loading...