គួរឲ្យរន្ធត់ណាស់! បុរស២នាក់ ជាអ្នកស៊ីឈ្នូលបោសសម្អាតគ្រាប់មីន តែបែរជាដោះខុសបច្ចេកទេស ផ្ទុះស្លាប់ខ្លួនឯង

March 15, 2019 35

ឧត្តរមានជ័យ ៖ គួរឲ្យរន្ធត់ណាស់!!! បុរស២នាក់ ជាអ្នកស៊ីឈ្នូលបោសសម្អាតគ្រាប់មីន បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ​ក្នុងករណីផ្ទុះមីនតោន នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ​២០១៩​ ​នៅក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក​ ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ឆ្នាំ រស់នៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង​។ ទី២-ឈ្មោះ មៅ កំសត់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ​។

លោក ហេង រតនា ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចៀសវាងដាច់ខាតកុំប្រកបមុខរបរ រកស៊ីដោះមីន ដោយគ្មានការហ្វឹកហ្វឺន និងសម្ភារៈបច្ចេកទេសត្រឹមត្រូវ​។

ទន្ទឹមនឹងនេះដែរ លោក ហេងរតនា អំពាវនាវដល់បងប្អូនម្ចាស់ដី ដែលសង្ស័យថា ដីមានកប់គ្រាប់មីន​ មេត្តាកុំជួលអ្នកគ្មានវិជ្ជាជីវៈដោះមីន និងអង្គភាពច្បាស់លាស់ មកបោកសម្អាតដីរបស់ខ្លួន ព្រោះថា​ អាចគ្រោះថ្នាក់ដល់អ្នក​ដោះមីនទាំងនោះ​ ឬក៏ម្ចាស់ដីខ្លួនឯងផងដែរ៕

Loading...