គ្មានសល់ទេសម្បត្តិធម្មជាតិ! ឆ្មក់បង្ក្រាបទីតាំងយករ៉ែត្បូងខុសច្បាប់មួយកន្លែង នៅខេត្តរតនគិរី

March 15, 2019 149

រតនគិរី ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីររ៉ែ នឹងថាមពលខេត្ត កម្លាំងនគរបាលអធិការដ្ឋានស្រុកលំផាត់ដឹកនាំដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្ត ចុះបង្រ្កាបទីតាំងយករ៉ែខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចចំការចន្ទី និងកៅស៊ូ មាន៣កន្លែងខុសគ្នា នៅចំណុចភូមិចាងរាឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបានសម្ភារៈមួយចំនួន រួមមាន៖ ម៉ូតូ៩គ្រឿង សម្រាប់រវ៉ៃអាចម៍ត្បូង៥តង់ និងឧបករណ៍សម្រាប់យកត្បូងមួយចំនួនទៀត យកមករក្សាទុក​ នៅប៉ុស្តិ៍នគរបាល​អូរស៊ិនលែរ។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ទៀតថា​ លុះថ្ងៃស្អែកកម្លាំងជំនាញ​ បានចុះមកស្រាវជ្រាវបន្ត ដោយយោងតាមបញ្ជារបស់តំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី។ ប្រភពព័ត៌មានផ្សេងទៀត បានលួចបង្ហើបថា​ ក្រុមជីកត្បូងនេះ​ មានថៅកែនៅពីក្រោយ​ អ្នកឧបត្ថម្ភលុយ សម្ភារៈជីកត្បូងជាដើមប៉ុន្តែពេលជីក បានត្រូវតែលក់ឲ្យគេ(ថៅកែត្បូង) ហើយការជីកត្បូងនេះ​ កន្លងមកជួបគ្រោះថ្នាក់បាត់បង់ជីវិតជាច្រើននាក់ផងដែ៕

Loading...