ញាក់សាច់! បាញ់៤គ្រាប់ ប្លន់យកម៉ូតូស៊េរីឆ្នាំ២០១៧ តែមិនបានសម្រេច ម្ចាស់រងរបួសចំក្បាល នៅខណ្ឌពោធិ៍សែនជ័យ

March 15, 2019 179

ភ្នំពេញ ៖ ញាក់សាច់!!! បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យប្រដាប់អាវុធហៅម៉ូតូឌុបជិះមកបាញ់ប្លន់បាញ់ ត្រូវចំក្បាល១គ្រាប់ និងកដៃចំនួន១គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចោទី១ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ សុខ ជា អាយុ​២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារត្រពាំងថ្លឹង។

យោងតាមសម្តីជនរងគ្រោះខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយរត់ម៉ូតូឌុបនៅមុខផ្សារឯករាជ្យ៣ ដើម្បីរងចាំហៅម៉ូយ ខណៈនោះជនសង្ស័យក៏បានហៅម៉ូតូជនរងគ្រោះឲ្យដឹកទៅម្តុំលក់ទឹកត្នោតជូរខាងក្រោយរោងចក្រកាណាឌីយ៉ា ក្នុងតម្លៃ៤០០០រៀល។

លុះមកដល់កន្លែងស្ងាត់ ជនសង្ស័យបានចុះពីលើម៉ូតូដកកាំភ្លើងបាញ់សំដៅមកលើជនរងគ្រោះចំនួន៤គ្រាប់ ដោយជនរងគ្រោះស្តាយម៉ូតូរបស់ខ្លួនដែលខំសន្សុំលុយទំរាំនិងទិញបាន ទើបសម្រេចចិត្តវាយប្រតាយប្រតបគ្នា ជាមួយជនសង្ស័យផ្អើលដល់ក្រុមជាងសំណង់ចេញមកជួយខណៈពេលដែលជនសង្ស័យឃើញដូច្នេះ ក៏បានរត់បន្សល់ទុកនៅអាវុធខ្លីម៉ាករ៉ូលឡមួយដើមនិងគ្រាប់ចំនួន៤គ្រាប់ ដែលជ្រុះនៅក្បែរកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកប្រមូលយកកាំភ្លើង និងគ្រាប់ដែលជាវត្ថុតាង និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទារទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

Loading...