ឃើញតែថែមថយលុយយកក្រដាសប្តូរសេរីឡានតែមិនទាន់បានទទួលយកឡានទៅប្រើប្រាស់

March 15, 2019 75


ភ្នំពេញ៖អតិថិជនជាច្រើននាក់កំពុងមកកាន់ក្រុមហ៊ុនសេងហួុតដើម្បីសុំយកប្រាក់កក់វិញតែក្រុមហ៊ុននេះសន្យាដូចមិនទៀងទាត់សោះ
អតិថិជនជាច្រើននាក់ដែលមកកាន់ក្រុមហ៊ុនខាងលើនេះនៅរសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩
ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងក្រុមទី២ផ្ទះលេខ៧២ភូមិជ្រៃកោងសង្កាត់ចោមចៅទី២ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

បើតាមឯកសាររបស់អតិថិជននិភាគីក្រុមហ៊ុនពាក់ពន្ធ័និងការបង់រំលស់រថយន្តដែលតម្រូវឱ្យអតិថិជនកក់លុយចាប់ពី៥០០ពាន់ដុល្លារហូតដល់ទៅ១០០០០ដុល្លាទៅសេរីរថយន្តដើម្បីប្រគល់ប្រាក់ឱ្យក្រុមហ៊ុមុននៅពេលដែលមានរថយន្តមកដល់ទើបហៅឱ្យអតិថិជនមកទទួលយករថយន្តពីក្រុមហ៊ុន។
ប្រភពបន្តឱ្យដឹងទៀតថាមានអតិថិជនមួយចំនួនបានទទួលយករថយន្តពីក្រុមហ៊ុនខាងលើដោយឡែកមានអតិថិជនខ្លះបង់លុយឱ្យក្រុមហ៊ុនជាច្រើនខែមកហើយនៅមិនទាន់បានទទួលរថយន្តនៅឡើយនោះបានត្រឺមថែមថយលុយយកក្រដាសប្តូរសេរីឡានតែមិនទាន់បានទទួលយកឡានទៅប្រើប្រាស់ទើបពួកគាត់មានការខកចិត្តនិងអស់សង្ឃឹមលើក្រុមហ៊ុនបង់រំលស់រថយន្តសេងហួតខាងលើទើបថ្ងៃនេះអតិថិជនមកយកលុយប្រាក់កក់វិញតែក្រុមហ៊ុននេះសន្យាដូចមិនទៀងទាត់សោះ៕

Loading...