លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងចូលរួមចែកអំណោយជាមួយព្រះចៅអធិការវត្ត សំរោងអណ្តែតជួនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ០៩គ្រួសារ

March 16, 2019 55

ភ្នំពេញ​៖ នៅព្រឹកថ្ងៃសៅរ៍ទី១៦ខែមីនាឆ្នាំ២០១៩ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានចូលរួមចែកអំណោយជាមួយសម្តេចព្រះសាក្យមុនី កត្តិបណ្ឌិតទស្សនៈវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខនិងជាព្រះចៅអធិការវត្ត សុវណ្ណមុនីសាគរហៅវត្តសំរោងអណ្តែតជួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ០៩គ្រួសារស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ 
  ​អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​ពួកគាត់​បាន​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​៥០គីឡូក្រាម មី​២កេស ទឺក​សុទ្ធ​១​កេស ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរទឹកក្រូច១កេះ ត្រីខ១យួរ ភេជ្ជះអូអីុឈីស១យួរនិងសម្ភារះផ្ទះបាយមួយចានដែ
កធំ ថវិការ៣០ម៉ឺន ក្នុងមួយគ្រួសារក្នុងនោះមានមួយគ្រួសារទៀតបានបន្ថែមភេជ្ជះមួយកន្ត្រកនិងថវិការ១០០ដុល្លាផង។
 សម្តេចព្រះសាក្យមុនី កត្តិបណ្ឌិតទស្សនៈវិជ្ជា រ័ត្ន សារឿន  បានចូលរួមសម្តែងការសោកស្តាយជាមួយ បងប្អូនប្រជាពលរដ្ឋទាំង០៩
គ្រួសារផង។
​គួរបញ្ជាក់ផងដែរថា កាលពី​វេលា​ម៉ោង​០៥
និង៤០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩
មានមានអគ្គីភ័យឆាបឆេះដីឡូមួយកន្លែងដែលមានបងប្អូនប្រជាពលរដ្ឋ០៩គ្រួសារស្នាក់នៅស្ថិតនៅតាមផ្លូវបេតុង២៨គ្រួសារ កែងផ្លូវតាជេត ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខអគ្គីភ័យខាងលើនេះបណ្តាលអោយឆាបឆេះអស់ ទ្រព្យសម្បត្តិទាំងស្រុង៕

Loading...