អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ

March 16, 2019 62

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនចោរឆក់ម្នាក់ ឈ្មោះ វឿន វ៉ាត ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវ។

ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពឲ្យដឹងថា រូបគេបានទៅការដ្ឋានសំណង់ក្រុមហ៊ុន CSC នៅចំណុចខាងលើ ក្នុងគោលបំណងទៅលេងពូរបស់ខ្លួន តែមិនបានជួបនោះទេ ហើយក៏បានឈរនិយាយគ្នាលេងជាមួយអ្នកធ្លាប់ធ្វើការជាមួយគ្នា បន្ទាប់មករូបគេដើរត្រលប់មកវិញ បានឃើញបុរសម្នាក់ដើរចូលក្នុងការដ្ឋាន មានការបូបលុយក្នុងហោប៉ៅអាវ រូបគេបានធ្វើសកម្មភាពឆក់តែម្តង ហើយត្រូវបានម្ចាស់កាបូបស្រែកឲ្យគេអែងជួយ តែត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃើញឃាត់ខ្លួនតែម្តង៕

Loading...