ខុសបច្ចេកទេស! មន្ត្រី​នគរបាលម្នាក់ អាម៉េបញ្ចូលគ្រាប់ទុក ដើម្បីការពាលុយចំណងដៃការកូន បែរជារាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ដាច់ម្រាមដៃខ្លួនឯង

March 16, 2019 32

ភ្នំពេញ ៖ បុរសជាមន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃម្នាក់ ខណៈ​ដែល​ចប់ម៉ោងការកូនស្រីបានយកកាំភ្លើងខ្លីម៉ាក K54 មកអាម៉េបញ្ចូលគ្រាប់ទុក ដើម្បីការពាលុយចំណងដៃ បានមកពីភ្ញៀវចងដៃ ខ្លាចមានជនឆ្លៀតឲ្យកាស បណ្ដាលរាលកៃផ្ទុះមួយគ្រាប់ ដាច់ម្រាមដៃមួយរងរបួស កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ ចំណុចអាគារA ក្រោយផ្សារអ៊ី អន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រី​នគរបាល​រូប​នោះមានឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីមន្ត្រីរូបនោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានរៀបចំពិធីមង្គលការកូន នៅចំណុចកើតហេតុខាងលើ។ លុះដល់ពិធីមង្គលការចប់សព្វគ្រប់ ហើយម៉ោងកើតហេតុខាងលើ រូបគាត់រៀបចំយកលុយដែលបានមកពីចំណងដៃការកូនដាក់ក្នុងរថយន្ត​ ខណៈនោះក៏មានគេមកប្រាប់ថា មានជនមិនស្គាល់មុខបានចូលមកនៅចំណុចទីតាំងខាងលើ។ ភ្លាមៗនោះរូបគាត់បានលឺដូច្នោះមានការភ័យខ្លាចគេ​ប្លន់ ​ក៏យកកាំភ្លើង​ខ្លីដែលដាក់តាមខ្លនអាម៉េបញ្ចូលគ្រាប់ទុក ស្រាប់តែរាកៃផ្ទះមួយគ្រាប់ បណ្ដាលឲ្យដាច់ម្រាមដៃមួយរងរបួស ត្រូវបងប្អូនដឹកតាមរថយន្តមួយគ្រឿងយកមកព្យាបាលនៅមន្ទីពេទ្យសម្ភព ចំរើន។

ក្រោយកើតហេតុ សមត្ថកិច្ចសែនសុខ បានចុះមកដល់មន្ទីរពេទ្យឯកជនសុខចំរើន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុស្រាវជ្រាវបន្ត៕

Loading...