ទៀតហើយ! យន្តហោះរុស្ស៊ី Boeing 737-800 ដឹកមនុស្សជាង១០០នាក់ ព្យាយាមចុះចតទាំងកំពុងមានបញ្ហាផ្នែកស្លាប

March 19, 2019 70

រុស្ស៊ី ៖ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737-800 បានធ្វើការចុះចតទាំងប្រថុយប្រថាន នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងសូឈី (Sochi) នៃប្រទេសរុស្ស៊ី បន្ទាប់ពីបានហោះចេញមកពីទីក្រុងម៉ូស្គូ ទាំងដែលក្រុមអាកាសយានិកដឹងថាស្លាបមួយចំហៀងរបស់វា។

សារព័ត៌មានខាងលើ បានបន្តទៀតថា យន្តហោះ Boeing នេះ មានផ្ទុកអ្នកដំណើរ១០៦នាក់ បានចាកពីអាកាសយានដ្ឋានអន្តរជាតិ ហ្សែរែមេទីយែវ៉ូ (Sheremetyevo) នៃរដ្ឋធានីម៉ូស្គូ ហើយបានព្យាយាមហោះសម្តៅមកកាន់អាកាសយានដ្ឋានអន្តរជាតិ Sochi ទាំងដែលស្លាបមួយចំហៀងរបស់វាកំពុងមានបញ្ហា ប៉ុន្តែជាសំណាងល្អ ដែលការចុះចតនោះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈព័ត៌មាននេះ ទើបបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះប៉ុណ្ណោះ (ពេលវេលានៅទីក្រុងម៉ូស្គូ)។

គួរបញ្ជាក់តាមសម្តីមន្ត្រីជំនាញរុស្ស៊ី បានឲ្យដឹងថា "យន្តហោះខាងលើនេះ នៅតែព្យាយាមធ្វើការចុះចត ទោះបីជាដឹងថាម៉ាស៊ីនផ្នែកស្លាបមួយចំហៀងកំពុងជួបបញ្ហាក៏ដោយ"។ នៅពេលយន្តហោះ Boeing 737-800 បានធ្វើដំណើរមកជិតដល់ទីក្រុង Sochi អាកាសយានដ្ឋានអន្តរជាតិនេះទាំងមូលត្រូវបានក្រើនរំលឹក ដោយសញ្ញាប្រកាសអាសន្នរហូតទាល់តែយន្តហោះ ជាមួយអ្នកដំណើរ១០៦នាក់នេះ ចុះចតប្រកបដោយសុវត្ថិភាព៕

Loading...