រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ធ្វើដំណើរទៅប្រទេសស៊ីរី ប្រគល់សារមួយ ពីលោក វ្លាឌីមៀរ ពូទីន ឲ្យទៅលោក បាហ្សា អាល់អាសាដ

March 20, 2019 74

ស៊ីរី ៖ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារ បានធ្វើដំណើរតាមយន្តហោះទៅប្រទេសស៊ីរី ហើយលោកបានប្រគល់សារមួយពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យទៅប្រធានាធិបតី នៃប្រទេសស៊ីរី លោក បាហ្សា អាល់អាសាដ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា លោក Sergei Shoigu និងលោក អាស្សាដ បានធ្វើការពិភាក្សាគ្នា អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មសកលក្នុងប្រទេសស៊ីរី និងស្ថានភាពសន្តិសុខផ្សេងៗ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕

Loading...