ព្រោះលុយ២ម៉ឺនរៀល! លោកយាយចិត្តស្រាល ចាក់សាំងដុតខោអាវ បែរជាឆេះស្លាប់ខ្លួនឯង

March 20, 2019 88

កំពង់ចាម ៖ គួរឲ្យរន្ធត់ណាស់! ជម្លោះសុំលុយ២ម៉ឺនរៀល បង្កឲ្យកើតមានអគ្គិភ័យឆេះរាលដាលដល់ផ្ទះអ្នកដទៃ បណ្តាលឲ្យយាយស្លាប់ ចៅ២នាក់ រងរបួស កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង១៦នាទី ស្ថិតនៅភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមការរៀបរាប់ពីចៅបង្កើត ជនរងគ្រោះដោយសារខ្លួនសុំលុយចំនួន២ម៉ឺនរៀន ដើម្បីធ្វើសាហ៊ុយ ទៅនៅជាមួយឈ្មោះ អង្ការ តែពេលនោះជីដូនមិនឲ្យទៅ និងខឹងក៏យកប្រេងសាំងចំនួន២លីត្រ ចាក់ដុតខោអាវ (ចៅ) ស្របពេលដែលគាត់ បានបើកចង្រ្កានហ្គាសកំដៅសំឡ បានបង្កឲ្យភ្លើងឆាបឆេះពេញផ្ទះ។ ភ្លាមនោះខ្លួន បានស្ទុះរត់ចេញហៅឲ្យគេជួយ ចំណែកយាយ ចេញមិនរួចបានស្លាប់ក្នុងភ្លើងឆេះនោះតែម្តង។

នគរបាលស្រុកស្ទឹងត្រង់ ឲ្យដឹងថា ជនរងគ្រោះ (ស្លាប់)ឈ្មោះ សែម ប៉ុក ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ផល សុធា (ត្រូវជាចៅ) អាយុ១៧ឆ្នាំ។

សមត្ថកិច្ចបានពិនិត្យស្រាវជ្រាវ សន្និដ្ឋានថា ឈ្មោះ សែម ប៉ុក បានស្លាប់ដោយសារឆេះភ្លើងខ្លួនឯង ពិតប្រាកដមែន យោងតាមការបំភ្លឺរបស់ឈ្មោះផល សុធាភេទ ប្រុស អាយុ១៧ឆ្នាំ ត្រូវជាចៅបង្កើតរបស់សព។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...