គណបក្សនយោបាយថៃតូចៗ ចំនួន៥ ប្រកាសការប្រឆាំង ចំពោះឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ពីការវិលមកធ្វើជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោត

March 22, 2019 61

ថៃ ៖ គណបក្សនយោបាយតូចៗ ចំនួន៥ របស់ប្រទេសថៃ បានប្រកាសការប្រឆាំងរបស់ពួកគេ ចំពោះឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចា ពីការវិលមកធ្វើជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ និងថែមទាំងបានច្រានចោលលទ្ធភាព នៃការចងសម្ព័ន្ធខ្លួនជាមួយ គណបក្សដែលគាំទ្ររបបទៀតផង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា គណបក្សទាំងនោះ ក៏បានអំពាវនាវឲ្យកែប្រែ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគាំទ្រដោយរបបយោធា និងទាមទារ ដោយសមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់ ដែលជ្រើសរើស ដោយក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ឲ្យមានការគោរពចំពោះឆន្ទៈ របស់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឲ្យគណបក្សណាមួយ ទទួលបានអាសនៈសភាច្រើនបំផុត ដើម្បីបង្កើតរដ្ឋាភិបាល។

គណបក្សទាំង៥នោះ គឺមានគណបក្ស Grin , គណបក្ស Moderate និងគណបក្ស Green parties គណបក្ស សាមញ្ញជន និងគណបក្ស Commoner Party of Thailand។

លោក Lertsak Kamkongsak ដែលជាមេដឹកនាំ គណបក្សសាមញ្ញនិយាយថា ការកែប្រែរដ្ឋធម្មនុញ្ញ គឺជាកត្តាចាំបាច់ ហើយនឹងផ្លាស់ប្តូរអំណាចរបស់ព្រឹទ្ធសភា៕

Loading...