លោក ដូណាល់ ត្រាំ៖ វាដល់ពេលដែលត្រូវទទួលស្គាល់អធិបតេយ្យភាពអ៊ីស្រាអែល នៅតំបន់ខ្ពង់រាបហ្គូឡាន

March 22, 2019 63

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បាននិយាយថា វាដល់ពេលដែលត្រូវទទួលស្គាល់អធិបតេយ្យភាពអ៊ីស្រាអែល លើតំបន់ខ្ពង់រាបហ្គូឡាន ដែលអ៊ីស្រាអែលបានរឹបអូសយកពីស៊ីរី ក្នុងឆ្នាំ១៩៦៧។

លោក ត្រាំ បានសរសេរលើបណ្ដាញសង្គមធ្វីតធើថា “ក្រោយរយៈពេល៥២ឆ្នាំ វាដល់ពេលដែលអាមេរិក ត្រូវទទួលស្គាល់ទាំងស្រុង នូវអធិបតេយ្យភាពអ៊ីស្រាអែល លើតំបន់ខ្ពង់រាបហ្គូឡាន ដែលជាសារៈសំខាន់យុទ្ធសាស្ត្រ និងសន្តិសុខដ៏សំខាន់ ចំពោះប្រទេសអ៊ីស្រាអែល និងស្ថិរភាពក្នុងតំបន់” ។

យោងតាមប្រភពព័ត៌មានមួយ ពីកាសែតរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ការមានប្រសាសន៍បែបនេះ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាការបង្ហាញឲ្យឃើញនូវការផ្លាស់ប្តូរជាខ្លាំងមួយ នៅក្នុងគោលនយោបាយ សហរដ្ឋអាមេរិក និងជាការផ្តល់នូវសន្ទុះកើនឡើង ឲ្យដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងស្ថិតនៅកណ្ដាល នៃយុទ្ធនាការឃោសនាបោះឆ្នោត៕

Loading...