ជនសង្ស័យ២នាក់និងថ្នាំញៀន១កញ្ចប់ត្រូវបានកម្លាំងខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ឃាត់ខ្លួន

March 27, 2019 69


ភំ្នពេញ៖កម្លាំងអធិការដ្ឋាននគបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ាកបានចុះបង្ក្រាបករណីរក្សាទុកនូវសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យ២នាក់នៅព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩វេលាម៉ោង១០,០០នាទីត្រង់ចំណុចក្រុមទី១ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យខាងលើទី១ ឈ្មោះ ឌិន យ៉ាំង យ៉យភេទប្រុសអាយុ៣៦ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិកណ្តាលសង្កាត់ព្រែកព្នៅខណព្រែកព្នៅរាជធានីភ្នំពេញ។ មុខរបកម្មករ។
២ឈ្មោះ ស្វាយ សុខធីភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិកណ្តាលសង្កាត់ព្រែកព្នៅខណព្រែកព្នៅរាជធានីភ្នំពេញ។ មុខរបកម្មករ។
ចំណែកសម្ភារះដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។
២ ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិ។

Loading...