រឿងហួសចិត្ត! បុរសប្រមឹកម្នាក់ ផឹកពីព្រឹកស្រវឹងទល់ល្ងាច ឃើញទឹកអាស៊ីតមួយដបស្មានតែស្រា បើកកម្របដាក់មួយក្អឹក ស្លាប់មួយរំពេច

April 01, 2019 79

តាកែវ ៖ រឿងហួសចិត្ត!!! បុរសប្រមឹកម្នាក់ ផឹកពីព្រឹកស្រវឹងទល់ល្ងាច ស្រាប់តែក្រោកពីស្រវឹង ឃើញទឹកអាស៊ីតមួយដបស្មានតែស្រា ក៏បើកកម្របដាក់មួយក្អឹក បណ្តាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងតែម្តង នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ គោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ័ត្ន ចាន់រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត បានផឹកទឹកអាស៊ីត បណ្តាលឲ្យស្លាប់នៅផ្ទះម្តាយ ស្ថិតនៅភូមិឃុំកើតហតុខាងលើ។ មូលហេតុ ជនរងគ្រោះស្រវឹងជាប្រចាំ ហើយផឹកច្រឡំ។ ករណីនេះ កម្លាំងជំនាញ និងគ្រូពេទ្យ បានអះអាងថា ជនរងគ្រោះពិតជាផឹកទឹកអាស៊ីតពិតប្រាកដមែន។

សពបន្ទាប់ពីមានការត្រួតពិនិត្យរួច ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕

Loading...