បុរសកំហូច!!! ប្រពន្ធសរសៃខ្ចីនៅឯស្រុក ប្តីឆ្លៀតលួចបង្កាត់ភ្លើងស្នេហា ជាមួយនារីរោងចក្រ រហូតមានកូនក្នុងផ្ទៃ

April 01, 2019 47

ភ្នំពេញ ៖ នារីកម្មកររោងចក្រម្នាក់ ឈឺចិត្តស្អិតទ្រូង ព្រោះចាញ់ល្បិចបោកប្រាស់ បុរសកំហូច សំញ៉ែងខ្លួនមានការងារល្អ និងនៅកំលោះទៀត ធ្វើឲ្យនាងលុងខ្លួនខាតបង់ទាំងលុយកាក់ និងខ្លួនបា្រណទៅទៀត។ ទំនាក់ទំនងស្អិតរមួត តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អស់រយៈពេលជាង៦ខែ អ្នកទាំងពីរបានណាត់ជួបគ្នា យ៉ាងជិតស្និតដូចប្តីប្រពន្ធ រហូតមានកូនក្នុងផ្ទៃ។ តែអ្វីដែលប្លែកបុរសកំហូចរូបបែរជាលែងហៅនាងទៅបន្ទប់របស់ខ្លួនដូចសព្វដង នាងកើតការសង្ស័យ ក៏បានទៅរកបុរសនៅដល់បន្ទប់ ក៏ប្រទះឃើញស្រ្តីម្នាក់ និងកូនតូច ទើបភ្ញាក់ខ្លួន និយាយលែងចេញ ខាងប្រុសប៉ុនប៉ងដោះដៃ ខាងស្រីឈឺចិត្ត ដើររកកន្លែងប្តឹង ដើម្បីឲ្យទទួលខុសត្រូវ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

នារីអភ័ព្វស្នេហ៍មានឈ្មោះ ឃួន ចាន់នី អាយុ២៩ឆ្នាំ កម្មការនីរោងចក្រ ធ្វើការស្នាក់បណ្តោះអាសន្ន នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ មានស្រុកកំណើត ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ចំណែកបុរសចិត្តអប្រិយ ត្រូវបានស្ត្រីខាងលើអះអាងថា ឈ្មោះឈុំ ស៊ុនលី អាយុ២៨ឆ្នាំ បម្រើការងារ នៅការិយាល័យមេធាវី មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

តាមស្ត្រីខាងលើ បានរៀបរាប់ថា នាងបានស្គាល់បុរសកំហូច តាមរយៈលេងហ្វេសប៊ុក ដែលអះអាងថា ខ្លួនបម្រើការងារនៅការិយាល័យមេធាវីមួយកន្លែង ថែមទាំងប្រាប់ថា រូបគេនៅកំលោះ សុំស្នេហ៍រហូតមានទំនាក់ទំនងស៊ីជម្រៅ អស់រយៈពេលជាង៦ខែ រស់នៅជាមួយគ្នា មានទាំងកូន តែត្រូវបានបុរសរូបនោះ បង្ខំឲ្យយកចេញ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារបាត់ប្តីអត់ខន់ស្លា លែងឃើញមានទាក់ទងមក មិនដឹងថាមានមូលហេតុអ្វី មិនអស់ចិត្ត នាងបានធ្វើដំណើរពីស្ទឹងមានជ័យ ចោមចៅ៣ ផ្ទះបុរសនោះ ស្រាប់តែពុទ្ធោស្ត្រីកូនខ្ចីម្នាក់ រស់នៅជ្រងោសាកសួរ ទើបដឹងថា ប្តីអូនជាប្តីរបស់គេទេ ទម្រាំបែកធ្លាយរឿង អស់រលីងហើយ នឹកខំទុកចិត្ត ត្បិតអីប្តីគេសោះ។ ព្រោះតែប្រពន្ធកូនខ្ចី រវល់នៅឯស្រុក ទើបប្តីនៅម្នាក់ឯង បានដៃ ដើរប្រព្រឹត្តបោកប្រាស់ស្នេហ៍។

នារីអភ័ព្វស្នេហ៍រូបបន្តទៀតថា អស់រយៈពេល១០ថ្ងៃ ក្រោយបែកឆ្លាយ បុរសរូបនោះ បានព្យាយាមគេច វេស ផ្តាច់មនោសញ្ចេតនា សូម្បីតែទូរស័ព្ទក៏លែងលើក ទ្រាំលែងបាន សម្រេចចិត្ត ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ៣ និង សង្កាត់ចោមចៅ៣ ដើម្បី ឲ្យ ប្តីអត់ខាន់ស្លា ចូលខ្លួនដោះស្រាយគ្នា៕

Loading...