រថយន្តមួយគ្រឿងផ្ទុកមនុស្ស៧នាក់​ រងរបួសធ្ងន់ស្រាល​ ដោយសារ​បើកបុកបង្កាន់ដៃ​ ស្ពានដ៏រន្ធត់

June 17, 2018 65

ខេត្ត​កោះកុង​ ៖​ នគរ​បាល​ក្រុងខេមរភូមិន្ទបានផ្តល់​ព័ត៌មាន​អោយដឹងថា​ កាលពីព្រលប់​ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨​ នេះ​  នៅ​លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ​(១៣៨-១៣៩)​ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន​ ជ័យ ក្រុងខេមរ​ ភូមិន្ទ​ មានរថយន្ត​កាមរីឆ្លាមមួយគ្រឿង​ ផ្ទុកមនុស្ស​មួយគ្រួសារ​ មានគ្នា៧នាក់​ បើកបុកបង្កាន់ដៃស្ពានបង្កឡើង​ ដោយខ្លួនឯងបានរងរបួសធ្ងន់ស្រាល​ ។  

នគរបាល​ក្រុងខេមរភូមិន្ទបានឱ្យដឹងទៀតថា រថយន្តរងគ្រោះខាង​លើម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ពាក់ស្លាក​ លេខ ភ្នំពេញ 2H-4797 បើកបរក្នុងល្បឿនលឿនបាន​រេ​ ចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តមួយកំណាត់ខាងមុខខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សប្រុស​ ស្រីចាស់ក្មេង​៧នាក់ ។  នគរ​បាល​បន្តថា​ ហេតុការណ៍​នេះ​កើតឡើង​ នៅ​ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ​(១៣៨-១៣៩)​ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នាព្រលប់​ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។

នគរបាល​ក្រុងខេមរភូមិន្ទបានបញ្ជាក់ពីអត្តសញ្ញាណជនរង​ គ្រោះទាំង៧នាក់អោយដឹងថា​៖ ទី១-ឈ្មោះ កែវ វិទូ ភេទប្រុស អាយុ​ ៣៨ឆ្នាំ ជាអ្នកបើកបរ, ទី២-ឈ្មោះ សេក រតនា ភេទស្រី, ទី៣-ឈ្មោះ ឡុង សាន្តសាវរី ភេទស្រី អាយុ​ ២៨ឆ្នាំ, ទី៤-ឈ្មោះ ឡុង សេងម៉ីម៉ី ភេទស្រី អាយុ​ ១៩ឆ្នាំ, ទី៥-ឈ្មោះ កែវ សិដាការកេត ភេទប្រុស អាយុ​ ៥ឆ្នាំ, ទី៦-ឈ្មោះ ធី ដែន ភេទប្រុស អាយុ​ ៤ឆ្នាំ និងទី៧-ឈ្មោះ ធី ឡាទឺ ភេទប្រុស អាយុ​ ៣ឆ្នាំ អ្នកទាំងអស់គ្នារស់នៅក្នុងភូមិអណ្តើក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​បានដឹកអ្នកទាំង៧នាក់​ ទៅ​ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

Loading...