ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

April 08, 2019 14

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ មុនពេលចូលឆ្នាំ អំឡុងបុណ្យចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ ដើម្បីចូលរួមជួយសម្រួលនិងធានាជូន បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានប្ររព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតាមគេហដ្ឋាន នៅទីវត្តអារាម និងដើរលេងកំសាន្តតាមរម្យណីយដ្ឋានផ្សេងៗ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ឲ្យសុខសុវត្ថិភាពនិងសប្បាយរីករាយ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមលះបង់ពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថាប័ន ពាក់ព័ន្ធផ្សេងៗ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕

Loading...