Amazon ជួលអតីតនាយកគ្រប់គ្រងផ្នែកបណ្តាញផ្កាយរណបរបស់ SpaceX ឲ្យដឹកនាំការអភិវឌ្ឍគម្រោងផ្កាយរណបអ៊ីនធើណែត «Project Kuiper»  របស់ខ្លួន

April 08, 2019 89

បរទេស ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយថា មេក្រុមហ៊ុន Amazon លោក Jeff Bezos បានជួលអតីតនាយករងក្រុមហ៊ុន SpaceX ឲ្យមកដឹកនាំគម្រោង Project Kuiper របស់ខ្លួន ដែលមានគោលដៅបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿង ដើម្បីបង្កើតចេញជាបណ្តាញចែកចាយសេវា អ៊ីនធើណែតពីទីអវកាស។

ខណៈលោក Rajeev Badyal ដែលជាអតីតនាយករងទទួលបន្ទុកផ្នែកផ្កាយរណបរបស់ SpaceX និងសមាជិកមួយចំនួនទៀត មក ពីក្រុមការងាររបស់លោក ឥឡូវនេះកំពុងតែដឹកនាំគម្រោង Project Kuiper របស់ Amazon ផែនការបង្កើត បណ្តាញផ្កាយរណប អ៊ីនធើណែតរបស់ក្រុមហ៊ុនទាំងពីរទំនងកាន់តែមានលក្ខណៈស្រដៀងគ្នាខ្លាំងឡើង។

គម្រោង Project Kuiper របស់ Amazon គឺមានគោលដៅបង្ហោះផ្កាយរណបខ្នាតតូចចំនួន៣,២៣៦គ្រឿងឡើងទៅកាន់ទីអវកាស ដើម្បីផ្តល់សេវាអ៊ីនធើណែតល្បឿនលឿននៅជុំវិញពិភពលោក។ យ៉ាងហោចណាស់ ក្រុមហ៊ុន០៥ផ្សេងទៀត ក៏កំពុងតែមានគោល ដៅស្រដៀងគ្នាផងដែរ ក្នុងនោះរួមមានទាំងគម្រោង Starlink របស់ SpaceX។

លោក Badyal ធ្លាប់ដឹកនាំផ្នែកបណ្តាញផ្កាយរណបនៅក្រុមហ៊ុន SpaceX ដែលកន្លងមកនេះ បានបាញ់បង្ហោះផ្កាយរណបសាក ល្បងចំនួន០២គ្រឿងនៃគម្រោង Starlink ឡើងទៅទីអវកាសកាលពីឆ្នាំមុន។ ពីដំបូងឡើយ  SpaceX បានគ្រោងបង្កើតបណ្តាញ មួយដែលមានផ្កាយរណប៤,៤២៥គ្រឿងនៅគន្លងកម្រិតទាបរបស់ផែនដី (LEO) តែអំឡុងចុងឆ្នាំមុន SpaceX ទទួលបានការអនុ ញ្ញាតឲ្យបន្ថែម៧,៥១៨គ្រឿងទៀតទៅក្នុងគម្រោងនេះ ដែលធ្វើឲ្យចំនួនផ្កាយរណបសរុបនៃបណ្តាញ Starlink នឹងកើន ដល់ ជិត ១២,០០០គ្រឿង។

គួរជម្រាបថា លោក Badyal ត្រូវបានមេក្រុមហ៊ុន SpaceX លោក Elon Musk បញ្ឈប់ពីតួនាទីកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយ សារតែលោក Musk ទំនងជាមិនពេញចិត្តចំពោះវឌ្ឍនភាពយឺតយ៉ាវនៃការអភិវឌ្ឍគម្រោង Starlink៕

Loading...