ទប់​​សើច​មិន​បាន! វីដេអូ P30 Pro ដើរ​ទះ​កំផ្លៀង​គេ​ពេញ​ភូមិ

April 08, 2019 79

​​​Huawei P30 Pro បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​ក្នុង​វិស័យ​ថត​រូប​ ដោយ​សារ​ស្មាតហ្វូន​នេះ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ថត​យក​រូបភាព និង វីដេអូ មិន​ចាញ់​ម៉ាស៊ីន​កាមេរ៉ា​ទំហំ​ធំៗ​ប៉ុន្មាន​នោះ​ឡើយ។

តាម​រយៈ​សមត្ថភាព​ដ៏​ខ្លាំងក្លា​នេះ វីដេអូ​​បែប​កំប្លែង​ខ្លី​មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង ដែល​បង្ហាញ​អំពី​ Huawei P30 Pro ដើរ​ទះ​កំផ្លៀង​​ឧបករណ៍​ថត​រូប​ជា​ច្រើន​ប្រភេទ និង​ច្រើន​ម៉ាក​សញ្ញា។ ន័យ​បង្កប់​ក្នុង​វីដេអូ​​កំប្លែង​នេះ គឺ​ P30 Pro ​តែ​មួយ​ អាច​ជំនួស​ឧបករណ៍​ និង​ម៉ាស៊ីន​ថត​រូប​​ច្រើន​ប្រភេទ។

​​នៅ​លើ​ P30 Pro មាន​បំពាក់​​ឡេន​កាមេរ៉ា​សរុប​ដល់​ ៤ គ្រាប់ ដែល​ឡេន​មេ​ជា​ប្រភេទ Super Sensing មាន​កម្រិត​ ៤០ MP, ឡេន​ទី​ពីរ​ជា​ប្រភេទ​ Ultra Wide Angle មាន​កម្រិត ២០ MP, ឡេន​ទី​បី​ជា​ប្រភេទ​ SuperZoom មាន​កម្រិត ៨ MP និង​ទី​បួន​ជា​ឡេន​​សម្រាប់​វាស់​ជម្រៅ​រូបភាព៕

Loading...