អង់គ្លេស យល់ព្រមពន្យារពេលលែងលះ ជាមួយសហភាពអ៊ឺរ៉ុប រហូតដល់ថ្ងៃទី៣១ ខែតុលា

April 11, 2019 84

ឡុងដ៏ ៖ សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយថា ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Donald Tusk បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានយល់ព្រមទទួលយកការពន្យារពេល Brexit រហូតដល់ទៅ ៦ខែ ដែលសហភាពអ៊ឺរ៉ុបផ្ដល់ជូន។

លោក Donald Tusk ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ កំពូលមួយក្នុងទីក្រុងព្រុចសែល។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សហភាពអ៊ឺរ៉ុប ២៧ប្រទេស និងអង់គ្លេសបានឯកភាពគ្នាលើការពន្យារពេល Brexit រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលនេះមានន័យថាអង់គ្លេសមានពេល៦ខែដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ»។

គួរបញ្ជាក់ថា ការពន្យាពេល Brexit ខាងលើនឹងអនុញ្ញាតឱ្យអង់គ្លេសបន្តស្ថិតនៅក្នុងសហភាពអ៊ឺរ៉ុប ក៏ដូចជាមានសិទ្ធិ ក្នុងការចូលរួមការបោះឆ្នោតសភាអ៊ឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះផងដែ៕

Loading...