កងរាជអាវុធហត្ថខេត្តកំស្ពឺ ធ្វើពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានការស្រោចទឹក លេងរបាំត្រុដ របាំជូនពរ 

April 12, 2019 55

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ នៅរសៀលថ្ងៃដដែលនេះក៏មានពិធីពិសារបាយសាមគ្គីផងដែរ ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយត្រី ជូ សារុន បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកមេបញ្ជារង សេនាធិការ ដ្ឋាន ប្រធាន-អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក កងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
#លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការគោរជូនពរ
សូមបួងសួងដល់វត្ថុស័ក្ខសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ មេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក និងសមាជិក មេបញ្ជាការកងអនុសេនាធំចល័ត និងសមាជិក ព្រមជាមួយនាយទាហាន នាយទាហានរង រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ខាងមុខនេះសូមគោរពជូនពរអ្នកទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូ ដើម្បីបន្តការងារ ការពារសុខសន្តិភាពជូនប្រពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណៈភាពទឹកដី ឈានទៅភាពរីកចម្រើនរុងរឿងជារៀងរហូតតទៅ។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំជាមេបញ្ជាការសូមបួងសួងដល់គុណព្រះរតនត្រីយវត្ថុស័ក្ខសិទ្ធិ ទាំងអស់ក្នុងលោក
និងទេវតារក្សាព្រះរាជណាចក្រកម្ពុជា ជាពិសេសទេវតា ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ព្រះនាមធុង្សៈទេវី
សូមប្រោះព្រំប្រសិទ្ធពរជូនលោក លោកស្រី ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ទាំងអស់ គ្រប់ៗក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Loading...