អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានយករបបឧបត្ថមរបស់ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការ ចែកជូនមន្ត្រីដែលប្រចាំការតាមបណ្ដាគោលដៅ

April 13, 2019 117

   ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញនៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩នេះ លោកអធិការនគរបាលខណ្ឌដូនពេញបានអោយលោក លោកវរៈត្រី  ហែម វណ្ណា អធិការរង និង លោកវរៈត្រី ជួន ចិត្រ អធិការរង នាំយករបបឧបត្ថមរបស់ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការ ចែកជូនមន្ត្រីនគរបាលតាមបណ្ដាគោលដៅ របស់ ខណ្ឌ និងប៉ុស្តិ៍ ដែលបានឈរគោលដៅសំរួលការកកស្ទះចរាចរណ៍ ចំនួន ០៤ គោលដៅ  ក្នុងមួយគោលដៅទទួលបាន ទឹកសុទ្ធ១កេស  ទឹកក្រូច១កេស  ស្រាបៀរ១កេស  និងថវិការចំនួន ៥៩០០០រៀល  ក្នុងនោះមានគោលដៅ
 ប៉ុស្តិ៍ស្រះចក
១- មហាវិថីព្រះមុន្នីវង្ស កែង ផ្លូវលេខ ៧៦
២- ផ្លូវលេខ ៤៧ កែង ផ្លូវលេខ ៨៤
* ប៉ុស្តិ៍ជ័យជំនះ
៣- ផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមវាំង
* ប៉ុស្តិ៍ចតុម្មុខ
៤- ផ្លូវព្រះស៊ីសុវត្ថិ កែង រង្វង់មូលសម្ដេចសង្ឃជួន ៕ 

 

Loading...