ម្ចាស់ក្លឹប «ម៉ៃអាមី» មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ត្រូវចាប់បញ្ជូនទៅតុលាការ

April 14, 2019 50


    ភ្នំពេញ៖ ម្ចាស់ក្លឹប «ម៉ៃអាមី» មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ត្រូវចាប់បញ្ជូនទៅតុលាការ ជនសង្ស័យ៦នាក់ ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនវិញ។
ម្ចាស់ក្លឹប «ម៉ៃអាមី» មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ជាមេខ្លោងជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងបានលួចផលិតសារធាតុញៀន ធ្លាប់ជាប់គុកឆ្នាំ២០០៧ ហើយចេញពីគុកប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដដែល ,និងមានដិកាចាប់ខ្លួនដល់បច្ចុប្បន្ន តែសមត្ថកិច្ចមិនចាប់,មានសំណុំរឿងនៅតុលាការក្នុងបទឧក្រិដ្ឋ ចៅក្រមលើកមកជម្រះ៥លើកហើយតាំងពីឆ្នាំ២០១៧ ក៏លើកពេលជម្រះរហូត ដោយលើកហេតុផលថាជនជាប់ចោទអត់មានមេធាវីការពារ ដល់ឥឡូវសមត្ថកិច្ចបង្ក្រាបចាប់បានផ្ញើទូទាំងប្រទេសទៀត កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈមានការសម្របសម្រួលពីតំណាងអយ្យការលោក លី សុផាន់ណា ឃាត់ខ្លួនមនុស្ស៥០នាក់ ទីបំផុតមេខ្លោងឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ត្រូវបានបញ្ជូនតុលាការ រីឯយុវជន៦រូបបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។
  មានន័យថា៖ យន្តការនីតិវិធីនេះ បញ្ហាគ្រោះថ្នាក់ដោយសារគ្រឿងញៀនអាចនឹងកាត់បន្ថយបាន លើការវាយលុកធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ប្រភពធនធានមនុស្ស កន្លងមក។ បើសិនការអនុវត្តត្រូវបានរឹតបន្តឹង។ 
  សំណុំរឿងម្ចាស់ក្លឹប «ម៉ៃអាមី» មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ តុលាការនិងធ្វើដិតដល់បំផុតរកទីបំបែកសំណុំរឿង, ហើយ ថ្នាក់លើអាចពិចារណាឡើងវិញវិញជុំវិញសាវតាជាតិជនជាបចោទ មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ  ថាតើមានសំណុំរឿងជាមេខ្លោងជួញដូរគ្រឿងញៀនដោយខុសច្បាប់, លួចផលិតសារធាតុញៀន និងប្រព្រឹត្តមិនរាងចាល,មានដិកាចាប់ខ្លួនឬអត់ , ពិសេសចៅក្រមមិនជម្រះរឿងក្តីបទឧក្រិដ្ឋនៃជននេះ ទោះលើកមកជម្រះក៏ដោយ ក៏ត្រូវបានលើកពេល៥ដង ចាប់ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន។ ដូច្នេះអាថ៍កំបាំងបំផុតក្នុងរឿង មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ជាក់ស្តែងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ចចាប់បក្ខពួក មានចម្លើយឆ្លើយដាក់បន្ទុក ជាមួយគ្រឿងញៀនជាង៤០គីឡូក្រាមត្រូវបានយកទៅធ្វើតេស្ត និងមានដិកាចាប់ខ្លួននៅដៃនគរបាលដល់សព្វថ្ងៃ។
  រឿងនេះគួរថ្នាក់លើមានវិធានប្រមូល និងវិភាគធ្វើសេចក្តីសន្និដ្ឋានរកអោយឃើញពីបទល្មើសនេះ ដែលមានសំណុំរឿងស្រាប់នៅសាលាដំបូងរាជធានីភ្នំពេញ និងនៅសមត្ថកិច្ចនៅឡើយនោះ។ 
  ប្រភពគួអោយជឿទុកចិត្តបានអោយដឹងថា៖ កន្លងទៅល្បីថាមាននគរបាលជាន់ខ្ពស់មួយរូប មិនអោយនគរបាលអនុវត្តដិកាតុលាការដើម្បីចាប់ខ្លួនមេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ អាចជាផលប្រយោជន៍ ឬចំណុចអាថ៍កំបាំងណាមួយ។ ដល់ពេលនេះចាប់បានហើយ តុលាការអាចដំណើរនីតិវិធីមានបទល្មើសដាក់បន្ទុកស្រាប់ និងកាត់បន្ថយបានមួយកម្រិតខ្ពស់បញ្ហាចរាចរណ៍គ្រឿងញៀន បើសមត្ថកិច្ចប្រើកណ្តាប់ដៃដែកចាប់ចំៗគោលដៅមេខ្លោង ក្នុងអណត្តិ លោកផ្កាយ៣ ស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ។
 មជ្ឈដ្ឋានខ្លះលើកឡើងថា៖ បើអាចធ្វើបានធ្វើទៅក្នុងទិដ្ឋភាពច្បាប់ ប្រសើរជាងរងការរិៈគន់លើប្រព័ន្ធតុលាការ និងមេខ្លោងគ្រឿងញៀនអាចរួចដោយប្រការណាមួយ ..??? ពិសេសសម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ហើយថា៖ បញ្ហាគ្រឿងញៀនចាប់ដល់ទីបញ្ចប់ ទោះមានអ្នកធំណានៅពីក្រោយក៏ដោយ។ ប្រសាសន៍នេះត្រូវបានប្រជាជនគាំទ្រទាំងស្រុង និងអបអរសាទរយ៉ាងពេញទំហឹងចំពោះបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ជម្រុញអោយក្រសួងមហាផ្ទៃបង្ក្រាបគ្រឿនញៀនរកអោយឃើញមេខ្លោងដល់ឬសគល់។
   
លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នងស្រុកថា នៅព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៩នេះ ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ។
បើតាមលោក ប៊ុន សត្យា ម្ចាស់ក្លឹប «ម៉ៃអាមី» មានឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
 សូមបញ្ជាក់ថា ថ្នាំញៀនប្រមាណ ជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។
ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន ៣២នាក់។
   ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ លោក ប៊ុន សត្យា បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ដែលត្រូវចាប់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ សម្រាប់អ្នកដែលគ្មានគ្រឿងញៀន និងអ្នកដែលមានគ្រឿងញៀនត្រូវបញ្ជូនទៅកាន់មណ្ឌលសន្សាបគ្រឿងញៀន។
សូមជម្រាបថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លិបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងថ្នាំញៀនមួយចំនួនផងដែរ។
ក្លិបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង។
  ការសម្រេចពីតុលាការបន្តនីតិវិធីមេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ រកអោយឃើញពិរុទ្ធភាពនៃបទល្មើស គឺជាលទ្ធផលប្រជាជនគាំទ្រ និងតាមដាន។ ដោយឡែក យុវជន៦នាក់ ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនវិញនោះគឺជារឿងមួយល្អបំផុត។ ប៉ុន្តែរឿងរសើបបំផុត គឺមេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ តើមានអ្នកណាខ្លះជាប់ពាក់ព័ន្ធ និងការពារជនជាប់ចោទមិនអោយមន្ត្រីនគរបាលយុត្តិធម៍អនុវត្តដិកាចាប់ខ្លួនពីតុលាការ..? នឹងត្រូវបន្តលាតត្រដាងវាំងននខ្មៅនេះ ដើម្បីទាមទារអោយមានយុត្តិធម៍តាមផ្លូវតុលាការ៕

 

Loading...