មន្ត្រីទ័ពជើងទឹកជប៉ុន ចូលរួមពិធីសន្តិសុខ ដែនសមុទ្រនៅកូរ៉េខាងត្បូង

May 02, 2019 35

បរទេស ៖ មន្ត្រីរបស់កងកម្លាំងការពារ ដែនសមុទ្រជប៉ុន បានចូលរួមក្នុងពិភាក្សាបើក សមយុទ្ធសន្តិសុខដែនសមុទ្ររួមគ្នាមួយដែលមានការចូលរួម ដោយសហរដ្ឋអាមេរិកផង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

ទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា មន្ត្រីជប៉ុនចំនួន៤រូប បានចូលរួមក្នុងពិធិបើក ដែលធ្វើឡើងក្នុងទីក្រុង Busan ជាទីក្រុងដ៏ធំបំផុតទីពីរ របស់ប្រទេសកូរ៉េខាងត្បូង ហើយការចូលរួមនេះគឺជា លើកដំបូងដែលមន្ត្រីយោធា ជប៉ុនចូលរួមក្នុងព្រឹត្តិការណ៍សមយុទ្ធ ពាក់ព័ន្ធនឹងប្រទេសកូរ៉េ។

គួរបញ្ជាក់ថា ចំណងមិត្តភាព ទ្វេភាគីរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានធ្លាក់ចុះ ជាលំដាប់ជុំវិញរឿងប្រព័ន្ធរ៉ាដា ក៏ដូចជាជុំវិញរឿងជម្លោះ ប្រវតិ្តសាស្ត្រដែលរួមមាន ទាំងសំណងសម្រាប់ស្ត្រីកំដរផ្លូវភេទ និងកម្មករកូរ៉េដែលត្រូវគេ បង្ខំឲ្យធ្វើការក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ៕

Loading...