ដោះលែងស្រ្តីជនជាតិវៀតណាម ក្នុងករណីឃាតកម្មលើលោក គីម ជុងណាម នៅម៉ាឡេស៊ី

May 03, 2019 79

កូឡាឡាំពួរ ៖ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយថា ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤០ខែ នៅក្នុងប្រទេសម៉ាឡេស៊ី ជុំវិញ ករណីឃាតកម្មលើលោក គីម ជុងណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុ ត្រូវបានដោះលែងហើយនាថ្ងៃសុក្រនេះ នៅក្នុងប្រទេសម៉ាឡេស៊ី។

អ្នកស្រី Doan Thi Huong អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានដោះលែងចេញពីគុកស្ត្រីនៅ Kajang ជាយក្រុងគូឡាឡាំពួរ ហើយត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកប្រទេសវៀតណាមវិញនៅថ្ងៃនេះដែរ។

លោក គីម ជុងណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានសម្លាប់នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយថ្មាំពុលប្រភេទ (VX)។

ស្រ្តីជាជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួនរយៈពេល២ថ្ងៃក្រោយមកឃាតកម្ម និងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ប៉ុន្តែបានសារភាពពីកំហុសកាលពីខែមុន ចំពោះការចោទប្រកាន់ថា បានធ្វើឲ្យមានការឈឺចាប់ពិតប្រាកដមែន។

អ្នកស្រី និងសហសេនីយម្នាក់ទៀត ឈ្មោះ Siti Aisyah បានអះអាងថា ពួកគេជឿថា ពួកគេបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ ហើយត្រូវបានគេបោកបញ្ឆោតឲ្យទៅជាសកម្មភាពដាក់ថ្នាំដ៏សាហាវទៅលើមុខជនរងគ្រោះ៕

Loading...