ក្ដៅៗ! កូរ៉េខាងជើង បាញ់មីស៊ីលថ្មី គ្មានអត្តសញ្ញាណ ដែលអាចជាមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

May 10, 2019 43

ឧបទ្វីបកូរ៉េ ៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលគ្មានអត្តសញ្ញាណថ្មីមួយដើម។ ការបាញ់មីស៊ីលនេះ ធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច នៅភាគខាងលិចកូរ៉េខាងជើង និងបានកើតមានឡើងរយៈពេលមិនដល់១សប្តាហ៍ផង ក្រោយកូរ៉េខាងជើង បានបាញ់សាកល្បងប្រព័ន្ធអាវុធថ្មីជាច្រើនគ្រឿង និងជាការបាញ់សាកល្បងប្រកាសឲ្យដឹងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ការបាញ់សាកល្បងនេះ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ កន្លងទៅ ដែលជាផ្នែកមួយនៃ "សមយុទ្ធវាយប្រហារ" ដើម្បីត្រួតពិនិត្យសមត្ថភាពប្រតិបត្តិជើងទម្របាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ និងអាវុធយុទ្ធសាស្រ្ត។ ទីក្រុងព្យុងយ៉ាង បានរៀបរាប់ថា ការបាញ់ទាំងនេះ គ្រាន់តែ "ការទម្លាប់ និង ការពារខ្លួន" ប៉ុណ្ណោះ។

ប៉ុន្តែ ក្រុមអ្នកជំនាញអាវុធមួយចំនួន ដែលបានវិភាគលើរូបភាពបាញ់ដែលបញ្ចេញដោយកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាង អាចនឹងបាញ់សាក់ល្បងមីស៊ីលប្រភេទថ្មី ដែលសមត្ថភាពខ្លាំងជាងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ដែលតាមទ្រឹស្តី វាគឺជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

Loading...