ព្រឹត្តិការណ៍ធ្លាក់យន្តហោះ កាលពីឆ្នាំ១៩៨៧ ក្បែរទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលគ្មានអ្នករួចជីវិត

May 10, 2019 23

ប៉ូឡូញ ៖ យន្តហោះនៃជើង ហោះហើរលេខ៥០៥៥ របស់ក្រុមហ៊ុនអាកាសចរណ៍ ប៉ូឡូញអ៊ែរឡង់ LOT Polish Airlines ដែលបានធ្លាក់នៅវេលាម៉ោង ៩ព្រឹក ថ្ងៃសៅរ៍ទី៩ ឧសភា ឆ្នាំ១៩៨៧។ ព្រឹត្តិការណ៍នេះបានកើតឡើង នៅក្នុងតំបន់អភិរក្សធម្មជាតិ ដែលមានឈ្មោះថា Kabaty Woods នៅជាយក្រុង Warsaw ប្រទេសប៉ូឡូញ។

ជើងហោះហើរនេះត្រូវបានគេដឹងថា កំពុងត្រៀមខ្លួនក្នុងការចាកចេញពីទីក្រុង Warsaw ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ JohnF.Kennedy របស់ទីក្រុងញូវយ៉ក នៅពេលដែលវាជួបប្រទះ ទៅនឹងព្រឹត្តិការណ៍មហន្តរាយមួយនេះ ។ បញ្ហានៃម៉ាស៊ីនទី និងទី២ ក៏ដូចជាជណ្តើរយន្តគឺ បានកើតឡើងបន្តិច ក្រោយការហោះហើរ។

ជាលទ្ធផលអ្នកដំណើរ និងនាវិកទាំងអស់សរុប ១៨៣នាក់ បានបាត់បង់ជីវិតនៅក្នុង គ្រោះថ្នាក់ដ៏អាក្រក់នេះ។ ហេតុការណ៍ធ្លាក់យន្តហោះប្រភេទ Ilyushin Il-62គឺជាព្រឹត្តិការណ៍ធ្លាក់ យន្តហោះអាក្រក់បំផុតសម្រាប់ យន្តហោះប្រភេទនេះ និងក៏ជាព្រឹត្តការណ៍ធ្លាក់យន្តហោះ ដ៏អាក្រក់មិនធ្លាប់មាន សម្រាប់ប្រទេសប៉ូឡុញផងដែរ៕

Loading...