លោកបណ្ឌិត្យ សុខ ទូច កំពុងចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ តាមបណ្តឹងរបស់គណបក្សខ្មែរក្រោក

May 10, 2019 26

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បាននិងកំពុងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់គណបក្សខ្មែរក្រោក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

បើតាមបណ្តឹងរបស់គណបក្សខ្មែរក្រោក លោក សុខ ទូច ចូលបំភ្លឺពីបទជ្រៀតជ្រែក ដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។

មុនថ្ងៃនៃការឡើងតុលាការលោក សុខ ទូច បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "វាជារឿងចម្លែកក្នុងជិវិតរបស់ខ្ញុំ ព្រោះមិនធ្លាប់ត្រូវបានតុលាការកោះហៅទេ តែពេលនេះ ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅតាមរយៈដីកាកោះហៅ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ឲ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោក"៕

Loading...