អាមេរិក នឹងបញ្ជូនមីស៊ីល Patriot បន្ថែមទៅតំបន់មជ្ឈិមបូព៌ា

May 11, 2019 74

បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយប្រាប់កាសែត រ៉យទ័រ នៅថ្ងៃសុក្រសប្ដាហ៍នេះថា អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Patrick Shanahan នាពេលថ្មីៗនេះ បានអនុម័តការបញ្ជូនមីស៊ីល Patriot ថ្មី ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយនេះ គឺជាការឆ្លើយតបដ៏ថ្មីបំផុតរបស់អាមេរិក ចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថា ជាការកើនឡើង នូវការគម្រាមកំហែងពីអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នំា២០១៩ បានឲ្យដឹងថា ប៉ុន្តែមន្ត្រីអាមេរិក ដែលនិយាយប្រាប់ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះនោះ បានបដិសេធមិនបញ្ជាក់ថា មានប្រព័ន្ធបាញ់មីស៊ីល Patriot មានចំនួនប៉ុន្មាន នឹងត្រូវគេបញ្ជូនទៅនោះទេ។

គួរបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិកនេះ គឺត្រូវបានផលិតឡើង ដោយក្រុមហ៊ុនការពារជាតិ Raytheon Co. និងត្រូវបានគេរចនាផលិតឡើង ដើម្បីបាញ់ស្ទាក់ទប់ស្កាត់ មីស៊ីលដែលកំពុងតែវាយប្រហារ សំដៅចូលមក៕

Loading...